នាព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត និងផែនការថវិកាសម្រាប់ឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. អមដោយ ឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុនិងត្រួតពិនិត្យនិងវាយតម្លៃ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន, អង្គភាពក្រោមឪវាទ កសហវ និងមន្ទីរ សហវ. រាជធានីខេត្ត ទាំង ២៥។